libarything.com គឺ free. ប្អូន អាច set បណ្ណាលយ័ប្អូន ជា Public រឺ ជា Private. You can write any notes of your books and have it recorded there. I really love this webpage a lot. បងបានដាក់ចូលសៀវភៅខ្មែរ ចំនួនជាង ១០ ប៉ុណ្ណោះ តែបងចូលចិត្តអានសៀវភៅអង់គ្លេស ច្រើន —ដែលនាំអោយបងអាចរៀនចេះសរសេរ អង់គ្លេស very fluently.
មានបណ្ណាល័យទៀតឥឡូវ។ ឡូយម៉េះ?
សៀវភៅទីមួយនឹងឯងដែលយើងនិយាយគ្នាពីគ្រាមុន
បងបឿន៖ … បែបនេះ គឺព្រោះថា កាលពីប្អូនប្រឡងលើកមុន, search រកអីក៏មិនឃើញ ទើបប្រមូលអ្វីដែលមានមកដាក់, សង្ឃឹមថាអាចជួយបានខ្លះ។
បងសុភ័ក្ត្រ៖ សៀវភៅដែលបងប្រាប់ប្អូនគឺមួយនេះ តែសៀវភៅដែលប្អូននិយាយលើកមុន ដែលមាននៅពុទ្ធសាសនបណ្ឌិត្យ គឺមិនមែនមួយនេះទេ, សៀវភៅនោះ គឺសរសេរដៃសុទ្ធ។
ហេតុផលល្អណាស់។ បងសូមចូលរួមគាំទ្រផង ហើយសង្ឃឹមថា ពេលក្រោយៗបងអាចស្វែងរកព័ត៌មានពីសៀវភៅបាន។ សូមកុំបោះបង់ចោលគម្រោងនេះឱ្យសោះ។
ប្រាកដជាមិនបោះបង់ចោលទេ!!!
អានសៀវភៅមានសារះ សំខាន់ណាស់!! តាមពិតទៅ ប្អូន រចនា អាចបង្កើត webpage ដូចដែលបងបានធ្វើស្រាប់ នៅ
http://www.librarything.com/profile/thomvanak
http://www.librarything.com/catalog/thomvanak
libarything.com គឺ free. ប្អូន អាច set បណ្ណាលយ័ប្អូន ជា Public រឺ ជា Private. You can write any notes of your books and have it recorded there. I really love this webpage a lot. បងបានដាក់ចូលសៀវភៅខ្មែរ ចំនួនជាង ១០ ប៉ុណ្ណោះ តែបងចូលចិត្តអានសៀវភៅអង់គ្លេស ច្រើន —ដែលនាំអោយបងអាចរៀនចេះសរសេរ អង់គ្លេស very fluently.
មិនហ៊ានធានាទេ ព្រោះបង្កើតប្លក់អត់ឃើញមានទិញ Insurance ផង keke loL
keep trying sis , cheer
មកពីចូលចិត្តអានសៀវភៅចំណេះចឹងៗ បានជាអានមិនចេះចប់ហ្នឹងណា! ដូចបងនែក អានតារបស់ដែលគេយល់ថាអត់ប្រយោជន៏(សំរាប់ជនទូទៅ)ដូចជាសៀវភៅរឿង ប្រលោមលោក កំប្លែង ។ល។ បើអានមិនចប់ វាគ្មានន័យ! ដើម្បីឲ្យដឹងថាតើ អ្នកនិពន្ធឆ្លាតប៉ុណ្ណាក្នុងដំណោះស្រាយចុងក្រោយ
រឿងខ្លះទាល់តែអានចប់ បានយល់ជាក់ ថាគេចង់និយាយអំពីអ្វី។ ហើយបង ខ្លួនបងក៏មានមោទនភាពពេលដែលអាន ចប់
មួយក្បាលៗ មិនថាសៀដភៅអ្វីក៏ដោយ។
ក្មេងតែចេះអានសៀវភៅល្អៗ អនាគតប្រាកដជាភ្លឺស្វាង។ បងនឹងរកអានដែរហើយ ពេលណាទៅវិញ
សៀវភៅ បុប្ផាខ្មៅ បងប៉ងទិញយូរហើយ រកច្រើនបណ្ណាគារដែរ តែមិនដែលឃើញមានសោះ ម្សិលមិញក៏ទៅរកទៀត នៅតែមិនឃើញ។
ចាំយកពីទីនេះទៅអានចុះបង, កំពុងតែរៀបចំ!
អរគុណប្អូន បងច្បាស់ជាអាន តែក៏ចង់មានសៀវភៅទុកខ្លួនឯងដែរ។ សៀវភៅល្បីៗយ៉ាងនេះ បើមិនមានទុកក្នុងទូសៀវភៅពិតជាគួរឱ្យសោកស្ដាយណាស់។
ហេហេ តាមចិត្តអី? ប្រយ័ត្នតែភ្លេចដាក់ឱ្យអាន។
អត់ភ្លេចទេ!
បងដេកចាំអានហើយចឹង កុំតែយូរពេក។
ចាំរួចប្រឡង! គិតទៅ រៀនពិបាកមែន! ប្រឡងមួយហើយ មិនទាន់ទាំងដកដង្ហើមបានស្រួលផង ជិតប្រឡងមួយទៀតហើយ…