មនុស្សកុហក! ខែ មិថុនា 30, 2009
Posted by រចនា in ខ្ញុំគឺអញ្ចឹង!.12 comments
មើលៗទៅជីវិតខ្ញុំដូចជានៅស្ទើរយ៉ាងម៉េចមិនដឹង? ស្អប់មនុស្សកុហក តែក៏ចៀសមិនរួច! ជាមនុស្សចិត្តទន់ ងាយក្នុងការចាញ់បោកអ្នកដទៃ។ ពេលខ្លះ ខ្ញុំសួរខ្លួនឯងថា ល្ងង់អីយ៉ាងនេះ? ពេលណាទើបឆ្លាតជាងមុន មិនចាំបាច់ត្រូវគេកុហកបែបនេះបាន???
ថ្ងៃមុន ទាំងដែលខ្ញុំមិនស្រួលខ្លួន ប្រធានថ្នាក់ និងអនុប្រធានម្នាក់ទៀតមិននៅ ខ្ញុំក៏ត្រូវទ្រាំសម្ងំក្នុងថ្នាក់ចាំគ្រូជាមួយនឹងសិស្សដទៃ ហើយក៏ត្រូវសិស្សខ្លះមកអង្វរសុំអវត្តមានជាញយៗ.. មានម្នាក់ប្រាប់ថាឈឺក្បាល ខ្ញុំក៏អនុញ្ញាតដោយសន្យាថានឹងដាក់វត្តមានឱ្យគេ.. ចៃដន្យគ្រូមិនបានអញ្ជើញមក ខ្ញុំក៏ត្រឡប់ទៅផ្ទះតែស្រាប់តែប្រទះឃើញអ្នកដែលសុំអវត្តមានខ្ញុំបត់ម៉ូតូចូលផ្សារទំនើប!
ខ្ញុំជាមនុស្សងាយបោក ហើយឱ្យគេបោកបានដោយងាយ… អំពើខ្ញុំធ្វើដោយចិត្តស្មោះ តែគេយកចិត្តស្មោះខ្ញុំទៅជាន់លេង…
The Shape Test ខែ មិថុនា 30, 2009
Posted by រចនា in ខ្ញុំគឺអញ្ចឹង!.add a comment
You Are Skilled |
|
Other people see you as outgoing, hyper, and even a bit overwhelming. Your ideal romantic relationship is peaceful, romantic, and private. You do best in tasks that require you to be logical, hard-working, and courageous. |
ជាន់ក!!!!!! ខែ មិថុនា 23, 2009
Posted by រចនា in ខ្ញុំគឺអញ្ចឹង!.12 comments
(Fri) 26/06/09-Mid-term of Computer (RULE)
(Sat) 04/07/09-Deadline for Assignment GK (RULE)
(Mon) 06/07/09-Deadline for Assignment IC (RULE)
(Fri) 10/07/09-Deadline for Assignment Computer (RULE)
3,5,7/08/09-Final Examination (RULE)
ហ្អើយ!!! យ៉ាប់! ខ្ញុំនឹងធ្វើទាន់ឬអត់នៀក? ការងារបួនដប់ដាក់ឱ្យបែបនេះ ចង់សម្លាប់មនុស្សមែនទេ?
នឹកឃើញរឿងការងារក្រុមពេលណា ឈឺចិត្តពេលនោះ! បានកូនក្រុមសុទ្ធតែយ៉ាប់… ប្រាប់ឱ្យជួយរកឯកសារ, “ រចនាធ្វើចុះ! អស់លុយប៉ុន្មានចាំខ្ញុំចេញក៏បានណា៎!” (យកលុយជះលើក្បាលមនុស្ស!
) តែក៏មិនអី, ខ្ញុំធ្លាប់ទៅហើយ! ឆមាសមុនខ្ញុំក៏ត្រូវគេជាន់ក្បាល សង្កត់កបែបនេះដែរ! ខុសគ្នាបន្តិច ឆមាសនេះខ្ញុំត្រូវមកយ៉ាប់ខួរជាមួយនឹងការងារជាអនុប្រធានឆ្កួតឡប់ដែលត្រូវប្រធានធ្វើបាបសឹងរាល់ថ្ងៃ!!!!!!!!!! អវំ!
ធ្វើការ! ខែ មិថុនា 18, 2009
Posted by រចនា in ខ្ញុំគឺអញ្ចឹង!.33 comments
ខ្ញុំចូលធ្វើការហើយ… ជាបុគ្គលិកបម្រុងផ្នែកបកប្រែអត្ថបទពីអង់គ្លេសមកខ្មែរនៅទស្សនាវដ្ដីមួយ… យេ៎!







